Comments Off on ជោគជ័យជាមួយក្តីសុខគឺរឿងតែមួយ

ជោគជ័យជាមួយក្តីសុខគឺរឿងតែមួយ

“ជោគជ័យជាមួយក្តីសុខគឺរឿងតែមួយ”
អ្នកខ្លះអាចគិតថាត្រូវទុក្ខមុនសិន បានទទួលភាពជោគជ័យបាន
ថ្ងៃនេះខ្ញុំមាន Idea ឡូយៗ ដែលនិងផ្លាស់ប្តូរការគិតនេះ
.
ក្តីសុខជាមួយភាពជោគជ័យ ដើរទៅជាមួយគ្នា
Keyក៏គឺ “Progress-ភាពដើរទៅមុខ”
មនុស្សនិង “ជោគជ័យ” បើសិនជីវិតដើរទៅមុខដើរទៅមុខជារៀងរាល់ថ្ងៃ (ទៅដល់គោលដៅដែលត្រូវការ)
ហើយមនុស្សនិង “មានក្តីសុខ” បើសិនជីវិតដើរទៅមុខជារៀងរាល់ថ្ងៃដូចគ្នា
.
សម័យរៀន
យើងមានអារម្មណ៍ថាយើងជោគជ័យពេលដែលយើងរៀនចប់ថ្នាក់ទី6 ទី9 ទី12 រៀនចប់បរិញ្ញាប័ត្រ រៀនចប់ Master
ហើយពេលនិងយើងនិងមានក្តីសុខម៉ាទំហឹង ពេលដែលយើង
ប្រលងជាប់នៅថ្នាក់នីមួយៗមកបាន
បើចប់បរិញ្ញាប័ត្របានទៀត រឹតតែចង់ជប់លៀងធំហ្មង នោះពីព្រោះការរៀន
យើងមាន “Progress” (បើយើងប្រលងធ្លាក់យើងអាចមិនសប្បាយ)
.
ពេលដែលញ៉ែស្រី
យើងមានអារម្មណ៍ថាបើមនុស្សស្រី ដែលយើងចូលចិត្តព្រមទទួលទូរស័ព្ទ ព្រមទៅដើរលែង
ព្រមអោយស្គាល់ប៉ាម៉ាក់ចុងក្រោយគឺរៀបការជាមួយគ្នា ហើយយើងក៏មានក្តីសុខខ្លាំងឡើងនោះ
ដោយសារតែទំនាក់ទំនងវាមាន “Progress” (បើញ៉ែយូរៗ ហើយមិនមានអីរីកទៅមុខសោះ យើងក៏មានអារម្មណ៍មិនសប្បាយចិត្តដូចគ្នា)
.
ការធ្វើការ
យើងមានក្តីសុខពេលដែលយើងបានឡើងតំណែង
ឡើងប្រាក់ខែ រឺធ្វើ Project ធំៗ ជោគជ័យ
(បើធ្វើការយូរៗហើយ នៅចំណុចដដែល យើងក៏និងមិនសប្បាយ
ហើយអាចមានអារម្មណ៍ធុញការងារ)
.
Key ក៏គឺ “រឹតតែមាន Progress –យើងរឹតតែមានក្តីសុខ”
គោលដៅក៏ដូចគ្នា
មិនថាគោលដៅនោះវានិងជារឿងអ្វី ធំរឺក៏តូចប៉ុណ្ណាក៏តាម
ដ៏រាបណាដែលយើងនៅអាចដើរទៅមុខបាន
យើងដើរទៅមុខជិតដល់គោលដៅ
ដើរឈានទៅមុខឡើងរាល់ថ្ងៃៗ
យើងនិងមានអារម្មណ៍ “ជោគជ័យ” និង “មានក្តីសុខ” ជារៀងរាល់ថ្ងៃដូចគ្នា
.
ខ្ញុំសូមនិយាយដោយពាក្យមួយឃ្លាដែលខ្ញុំចូលចិត្តខ្លាំងៗ
“Success is a progressive realization of a worthy ideal” Earl Nightingale
បានន័យថា
ភាពជោគជ័យគឺការដែលយើងដើរទៅមុខ (Progress)
ចូលរក “គោលដៅ” រហូតៗ
មិននៅស្ងៀម មិនថយក្រោយនោះគឺ មនុស្សជោគជ័យ!
Tony Robbins គាត់បានប្រាប់ថា
មនុស្សយើងនិងមានក្តីសុខ បើយើងមាន “progress”
.
សរុប
ក្តីសុខជាមួយភាពជោគជ័យជារឿងតែមួយ
ព្រោះមនុស្ស “ជោគជ័យ ” នឹងមានអារម្មណ៍ “មានក្តីសុខ”
ពេលដែលមាន Progress ទៅដល់គោលដៅនោះអី!
តើថ្ងៃនេះយើងនិងធ្វើអ្វីទៅដើម្បី Make Progress
ទាំងអស់គ្នាបាទ?
.
Note គោលដៅអាចមានជាច្រើន ការងារ, ទំនាក់ទំនង, សុខភាព,ចិត្តវិញ្ញាណ
លុយ,សង្គម ……
មនុស្សម្នាក់ៗក្នុងអំឡុងពេលនៃជីវិត ទម្ងន់នៃគោលដៅនិមួយៗ អាចមិនស្មើគ្នា
(ចាំនិយាយគ្នាថ្ងៃក្រោយម្តងទៀតណាបាទ)
ចំណែកពាក្យថា Progress …….
មិនចាំចាច់ត្រូវធំធេង
យកត្រឹមតែយើងយកឈ្នះខ្លួនឯងម្សិលមិញបែបនោះអោយបានក៏ជា progressហើយបាទ!
………………………………………………….
(មកចូលរួមកសាង អាណាចក្ររបស់មនុស្ស
គិតធំ និង គិតបូកដើម្បីជាកញ្ចក់ ឆ្លុះបញ្ជាំង
ផ្តល់ចំណេះដឹង ផ្តល់អត្ថប្រយោជន៍ អោយសង្គម
ក្នុងពិភពលោកទាំងមូលនេះ ទាំងអស់គ្នា
ណាបាទ!!) #អ្នកមានគិតម៉េច

Filed in: ការកំសាន្ត

ការបង្ហាញថ្មីៗ

Bookmark and Promote!

© 2018 Status 168. រក្សាសិទ្ធគ្រប់យ៉ាង mhm
រចនាដោយ mhm Team.